🇵🇭 🇨🇩 🇵🇪🇰🇭🇸🇬🇯🇵 អំណាចអាចផ្តល់ឱ្យមេដឹកនាំនូវឱកាសគ្រប់គ្រងប្រទេស ប៉ុន្តែអំណាចមិនមែនជាខែលការពារពួកគេពីការទទួលខុសត្រូវចំពោះអំពើពុករលួយជារៀងរហូតនោះទេ។ ប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញថា មេដឹកនាំមួយចំនួនដែលប្រើអំណាចរដ្ឋដើម្បីប្រមូលទ្រព្យសម្បត្តិផ្ទាល់ខ្លួន បានបញ្ចប់ជីវិតនយោបាយដោយការនិរទេសខ្លួន ការជាប់ពន្ធនាគារ ការរឹបអូសទ្រព្យសម្បត្តិ និងការប្រឈមមុខនឹងប្រព័ន្ធយុត្តិធម៌។ ​នៅក្នុងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និងគោលការណ៍អភិបាលកិច្ចល្អ អំណាចនយោបាយត្រូវបានចាត់ទុកជាអាណត្តិដែលប្រជាពលរដ្ឋប្រគល់ឱ្យមេដឹកនាំ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ មិនមែនជាឧបករណ៍សម្រាប់កេងប្រវ័ញ្ចធនធានជាតិ ឬប្រមូលទ្រព្យសម្បត្តិឱ្យខ្លួនឯង និងក្រុមគ្រួសារនោះទេ។ ទោះជាយ៉ាងណា នៅក្នុងប្រវត្តិសាស្ត្រនយោបាយពិភពលោក មានមេដឹកនាំមួយចំនួនបានប្រើប្រាស់អំណាចរដ្ឋ ដើម្បីបង្កើតបណ្ដាញពុករលួយ លួចបន្លំថវិកាជាតិ កេងប្រវ័ញ្ចធនធានធម្មជាតិ និងផ្ទេរទ្រព្យសម្បត្តិសាធារណៈទៅកាន់គណនីឯកជននៅក្រៅប្រទេស។ នៅពេលពួកគេកាន់អំណាច ពួកគេអាចមានកងកម្លាំងប្រដាប់អាវុធ ស្ថាប័នសន្តិសុខ តុលាការ និងយន្តការរដ្ឋបាលនៅក្នុងដៃ។ ប៉ុន្តែសំណួរដែលគួរឱ្យចាប់អារម្មណ៍គឺ៖ តើនៅពេលដែលពួកគេបាត់បង់អំណាច តើពួកគេអាចបន្តការពារខ្លួនពីការទទួលខុសត្រូវបានដែរឬទេ? បទពិសោធន៍ពីប្រទេសហ្វីលីពីន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសប៉េរូ បង្ហាញពីវាសនាផ្សេងៗគ្នារបស់មេដឹកនាំដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភអំណាច។ ​ករណីទី១៖ ប្រទេសហ្វីលីពីន –លោក ហ្វើឌីណង់ ម៉ាកូស(Ferdinand Marcos) បាត់បង់អំណាច រត់ភៀសខ្លួន និងទ្រព្យសម្បត្តិរាប់រយលានដុល្លារត្រូវបានរដ្ឋទាមទារយកមកវិញ ​​លោក Ferdinand MarcosContinue Reading